
នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី គឺជាចំណុចក្ដៅនៃការរាតត្បាតរបស់វីរុសបង្កជំងឺរលាកសួតប្រភេទថ្មី COVID-19 ខណៈដែលតួលេខសរុបនៃអ្នកជំងឺដែលត្រូវបានរកឃើញក្នុងតំបន់នេះ បានកើនដល់ជាង324,400នាក់។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ ក៏ដូចជាតួលេខនៃអ្នកជំងឺ និងអ្នកស្លាប់ដោយសារCOVID-19 នៅអាស៊ីអាគ្នេយ៍៖
1.ហ្វីលីពីនបច្ចុប្បន្នជាសម្បុកវីរុសធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកជំងឺសរុប129,913នាក់ និងអ្នកស្លាប់ដោយសារឆ្លងវីរុសCOVID-19នេះ ឡើងដល់2,270នាក់។

2.ឥណ្ឌូនេស៊ីបានធ្លាក់មកនៅលំដាប់ទី2 ជាមួយនឹងអ្នកជំងឺសរុប125,396នាក់ និងអ្នកស្លាប់សរុប5,723នាក់។
3.សិង្ហបុរីវិញ រកឃើញអ្នកផ្ទុកវីរុសសរុប55,104នាក់ និងអ្នកស្លាប់27នាក់។
4.ម៉ាឡេស៊ី រកឃើញអ្នកជំងឺ9,083នាក់ និងស្លាប់125នាក់។
5.ប្រទេសថៃ រកឃើញអ្នកជំងឺ3,351នាក់ និងស្លាប់58នាក់។
6.វៀតណាមរកឃើញអ្នកជំងឺ841នាក់ និងស្លាប់11នាក់។
7.មីយ៉ានម៉ារកឃើញអ្នកជំងឺ360នាក់ និងស្លាប់6នាក់។
8.កម្ពុជាឈរលំដាប់ទី8 ដោយបានរកឃើញអ្នកជំងឺCOVID-19 សរុបចំនួន251នាក់។
9.ប៊្រុយណេមានអ្នកជំងឺ142នាក់ និងស្លាប់3នាក់។
10.ទីម័រខាងកើតមានអ្នកជំងឺ25នាក់។
11.ប្រទេសឡាវមានអ្នកជំងឺ20នាក់។
ដូច្នេះ យោងតាមតួលេខខាងលើនេះ គេឃើញថា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មានអ្នកជំងឺCOVID-19 សរុបឡើងដល់324,486នាក់ និងអ្នកស្លាប់សរុបឡើងដល់8,474នាក់៕
ប្រភព៖ Worldometers
