ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី 08 ខែសីហា ឆ្នាំ2020 នេះបានចេញសេចក្តីណែនាំឱ្យមានវិធានការការពារជំងឺ Covid-19 ក្នុងអំឡុងពេលឈប់សម្រាករយៈពេល 5ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំថ្មី។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងសូមធ្វើការណែនាំឱ្យអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកអ្នកដំណើរទាំងអស់ សូមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំ និងវិធានការការពាររាតត្បាតជំងឺ Covid-19។
វិធានការទាំងអស់នោះមានដូចជា៖
- ជៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈ ដែលមានផ្ទុកមនុស្សច្រើន
- បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតពីម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកជែលសម្រាប់លាងដៃ។
- ជៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព
- សម្រាប់អ្នកបើកបរត្រូវ៖
- បើកបង្អួចរថយន្ត ឱ្យមានខ្យល់ចេញចូល ជៀសវាងការប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
- លើកទឹកចិត្តឱ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ និងច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុនៃជំងឺផ្តាសាយផ្សេងៗ រួមទាំង Covid-19 ផងដែ
- ត្រូវសម្អាតរថយន្តជាប្រចាំ
- ម្ចាស់រថយន្តត្រូវមានទឹកអាលកុល ឬជែលលាងដៃ ដើម្បីឱ្យអ្នកដំណើរលាងសម្អាតដៃ
- ចំពោះអ្នកបើរថយន្តដែលមានរោគសញ្ញាក្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្អាកបើកបរជាបណ្តោះអាសន្ន និងត្រូវទៅមន្ទីរពេទ្យរដ្ឋ ដើម្បីពិនិត្យសុខភាព៕
Advertisement