នាព្រឹកថ្ងៃទី8សីហានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកCOVID-19ចំនួន3នាក់បន្ថែមទៀត នៅក្នុងគ្រាដែលពិភពលោករកឃើញអ្នកជំងឺថ្មីចំនួន8,687នាក់ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។
នៅកម្ពុជា ករណីឆ្លងវីរុសទាំង3ខាងលើនេះ ត្រូវបានក្រសួងសុខាភិបាលរកឃើញកាលពីថ្ងៃទី7សីហា។ អ្នកជំងឺទាំងនេះគឺជាជនជាតិខ្មែរ ក្នុងនោះមាន2នាក់នៅខេត្តកំពង់ឆ្នាំង និង1នាក់នៅកំពង់ចាម។ ដូច្នេះគិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន246នាក់ ក្នុងនោះមានអ្នកជំងឺ215នាក់បានជាសះស្បើយ និង31នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងCOVID-19 សរុប19,541,219នាក់ អ្នកស្លាប់សរុប724,050នាក់ និងជាសះស្បើយចំនួន12,544,480នាក់៕