មេដឹកនាំ​​​ប្រទេស​​មួយ​ទៀត​ហើយ​ដែល​បាន​ឆ្លង​COVID-19!

មេដឹក​នាំ​រដ្ឋាភិបាល​​នៃ​សាធារណរដ្ឋ​កូសូវ៉ូ (Republic of Kosovo) លោក Avdullah Hoti បាន​ឱ្យ​ដឹង​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ក្នុង​គេហដ្ឋាន​ក្នុង​រយៈ​ពេល​2​សប្ដាហ៍​។

លោក Avdullah Hoti​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​កូសូវ៉ូ កាលពី​ថ្ងៃទី​2​សីហា​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ថា “ខ្ញុំ​មិន​មាន​រោគ​សញ្ញា​ណាមួយ​ក្រៅ​ពី​ក្អកតិច​ៗ​នោះ​ទេ​”។

យោង​តាម​សារ​ព័ត៌មាន​ Reuters រដ្ឋាភិបាល​របស់​លោក​ Hoti ត្រូវ​បាន​រិះ​គន់​ខ្លាំង​ៗ​ដោយ​សារ​តែ​មិន​បាន​ធ្វើ​សកម្ម​ភាព​ពេញលេញ​ក្នុង​ការ​ទប់​ស្កាត់​ COVID-19។ តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​​COVID-19 នៅ​ប្រទេស​នេះ​ បាន​និង​កំពុង​កើន​ឡើង​ខ្ពស់​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​រួម​មាន​ករណី​ស្លាប់​ចំនួន​13​នាក់​ក្នុង​ថ្ងៃទី​2​សីហា​។

គិត​មក​ដល់​បច្ចុប្បន្ន នៅ​កូសូវ៉ូ មនុស្ស​ប្រមាណ​ជា​9,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​249​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា​ ជា​ពេល​ដែល​ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​បង្អស់​។

លោក​ Hoti មិន​មែនជាមេដឹក​នាំ​ដំបូង​ដែល​បាន​ឆ្លង​វីរុស​COVID-19 នោះ​ទេ។ មុន​នេះ ប្រធានា​ធិបតី​ បេឡារុស​ លោក​ Alexander Lukashenko ដែល​ធ្លាប់​បាន​ស្នើ​ឱ្យ​ព្យាបាល​COVID-19 ដោយ​ការផឹក​ស្រា ឬ​ឆ្ពង់​ ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​28​កក្កដា​ថា បាន​ឆ្លង​COVID-19 នេះ​ដែរ​។

ប្រធានាធិបតី​​របស់​បូលីវី​ លោក​ស្រី​ Jeanine Anez កាល​ពីថ្ងៃទី​9​កក្កដា​ ក៏​បាន​ប្រកាស​អំពី​លទ្ធ​ផល​ធ្វើ​តេស្ត​របស់​ខ្លួន​ ដោយ​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ផងដែរ។

មុននោះ​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ លោក​ Mikhail Mishustin និង​ប្រធានាធិបងតី​ប្រេស៊ីល​ លោក​Jair Bolsonaro ក៏​បាន​បញ្ជាក់​ថា បាន​ឆ្លង​វីរុស​COVID-19នេះ​។

COVID-19 បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ តាំង​ពី​ចុង​ឆ្នាំ​2019 ហើយ​គិត​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​692,794​នាក់​ ខណៈ​ដែល​មាន​មនុស្ស​ជាង​18.2​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

អត្ថបទស្រដៀងគ្នា