ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកនេះ (1សីហា) បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកជំងឺCOVID-19 ថ្មី ចំនួន5ករណីបន្ថែមទៀត ដែលនេះត្រូវបានរកឃើញកាលពីថ្ងៃទី31កក្កដា2020។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុក COVID-19 សរុប ចំនួន239នាក់ ក្នុងនោះអ្នកជំងឺបានជាសះស្បើយមានចំនួន164នាក់ ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន73នាក់។
នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះដែរ ពិភពលោកទាំងមូលត្រូវបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ថ្មី ចំនួន291,536នាក់ និងអ្នកស្លាប់ថ្មីដោយសារវីរុសនេះមានចំនួន688នាក់ ដូច្នេះ តួលេខសរុបនៃអ្នកផ្ទុកវីរុសនេះនៅទូទាំងពិភពលោកបានកើនឡើងដល់17,754,190នាក់ ចំណែកអ្នកស្លាប់សរុបមានចំនួន682,885នាក់។ អ្នកជំងឺបានជាសះស្បើយមានចំនួន11,159,580នាក់។