ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន7ករណីបន្ថែមទៀតនាព្រឹកថ្ងៃទី29កក្កដា2020 ដែលនេះបានធ្វើឱ្យតួលេខនៃអ្នកផ្ទុកវីរុសCOVID-19 នៅកម្ពុជាកើនឡើងដល់233ករណី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនាព្រឹកនេះ ក្នុងចំណោមអ្នកជំងឺថ្មីទាំងនេះក៏មានកងកម្លាំងមួកខៀវកម្ពុជាចំនួន4នាក់ផងដែរ ដែលពួកគេទើបត្រលប់មកពីប្រទេសម៉ាលីកាលពីថ្ងៃទី10 កក្កដា។ ក្រៅពីនេះ គឺជាពលរដ្ឋខ្មែរដែលទើបមកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី23ខែកក្កដា។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប233នាក់ ក្នុងនោះមាន79នាក់កំពុងទទួលការព្យាបាល និង154នាក់បានជាសះស្បើយ។
នៅទូទាំងពិភពលោក ប្រទេសនិងដែនដីចំនួន221 បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប16,892,319នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ663,408នាក់ និងជាសះស្បើយមានចំនួន10,456,307នាក់៕