មង្ឃុតជាផ្លែឈើក្នុងស្រុកដែលមានគុណប្រយោជន៍ច្រើនណាស់ និងអាចរកទិញញ៉ាំបានតាមរដូវកាលដោយតម្លៃធួរថ្លៃទៀតផង។ ចាស់ៗបុរាណតែងញ៉ាំផ្លែមង្ឃុតដើម្បីបំបាត់អាការស្រេកទឹក និងអាការក្តៅក្នុង ក្រៅពីនេះមង្ឃុតថែមទាំងជាផ្លែឈើដែលជួយសម្រកទម្ងន់ មានសារធាតុអាហារដែលសំខាន់ចំពោះស្បែកទៀតផង ដូច្នេះយើងនាំគ្នាមកមើលពីគុណប្រយោជន៍របស់ផ្លែមង្ឃុតទាំងអស់គ្នាដូចតទៅ ៖
បំបាត់អាការក្តៅក្នុង ៈ ដូចដែលបានរៀបរាប់ពីខាងដើមរួចហើយថា ចាស់ៗបុរាណញ៉ាំផ្លែមង្ឃុតដើម្បីបំបាត់អាការក្តៅក្នុង ព្រោះថាសាច់ផ្លែមង្ឃុតមានជាតិទឹកច្រើន ទើបធ្វើឱ្យរាងកាយអាចបឺតជ្រាបយកជាតិទឹកចេញពីសាច់ផ្លែមង្ឃុតចូលទៅក្នុងរាងកាយបានយ៉ាងមានតុល្យភាព។
សម្រកទម្ងន ់ ៈ អាចបញ្ចុះទម្ងន់បានដោយសារតែមានជាតិកាកសរសៃច្រើន ដោយសារតែយើងញ៉ាំមង្ឃុតចូលទៅនឹងធ្វើឱ្យមានអារម្មណ៍ឆាប់ឆ្អែត និងឆ្អែតបានយូរហ្នឹងឯង និងដោយផ្លែមង្ឃុតគ្មានកូឡេស្តេរ៉ូល ឬមានត្រឹមតែ 0.40 ប៉ុណ្ណោះ ទើបធ្វើឱ្យមង្ឃុតក្លាយជាផ្លែឈើដែលញ៉ាំហើយអាចសម្រកទម្ងន់បានយ៉ាងល្អ។
មានវីតាមីនច្រើន ៈ មិនថាតែវីតាមីន C វីតាមីន B ហ្វូលេត ជួយក្នុងការដុតបំផ្លាញប្រូតេអ៊ីន និងជាតិខ្លាញ់ឱ្យចូលទៅក្នុងរាងកាយបានល្អឡើង និងនៅមានចំណែកជួយក្នុងការបំប៉នប្រព័ន្ធប្រសាទ ធ្វើឱ្យមនុស្សញ៉ាំចូលទៅហើយមានអារម្មណ៍ថា ស្រស់ថ្លា និងកាត់បន្ថយអាការរបស់ជំងឺសោកសៅបានយ៉ាងល្អ។
សារធាតុរ៉ែ មានទង់ដែង ដែក ប៉ូតាស្យូម និងផ្សេងទៀត ៈ ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់រាងកាយ និងថែមទាំងគ្រប់គ្រងអត្រាការលោតរបស់បេះដូងឱ្យនៅប្រក្រតី និងការពារជំងឺពាក់ព័ន្ធនឹងសរសៃឈាមបានទៀតផង។
ប្រឆាំងអនុមូលឥស្សរៈ ៈ អាចនិយាយបានថា ទាំងបន្លែ និងផ្លែឈើផ្សេងៗសុទ្ធតែមានសារធាតុប្រឆាំងអនុមូលឥស្សរៈទាំងអស់ តែផ្តល់នូវលទ្ធផលខុសប្លែកពីគ្នា ឯផ្លែមង្ឃុតវិញក៏ផ្តល់នូវសារធាតុប្រឆាំងអនុមូលឥស្សរៈបានល្អដូចគ្នា និងនៅអាចតតាំងជំងឺផ្សេងទៀតបានដូចជា ជំងឺប្រតិកម្មចាញ់ ជំងឺហឺត ជាដើមទៀតផង៕