លោកអ្នកអាចនឹងមិនជឿថា អាហារ និងភេសជ្ជៈដែលយើងបរិភោគរៀងរាល់ថ្ងៃនេះអាចក្លាយសភាពទៅជាអាស៊ីតបាន
និងសម្ងំខាំបំផ្លាញធ្មេញរបស់លោកអ្នកឱ្យខ្ទេចយ៉ាប់យ៉ឺនអស់បានទៀតផង។ គ្រប់ពេលដែលធ្មេញប៉ះនឹងជាតិអាស៊ីត ស្រទាប់ស្រោបធ្មេញនឹងត្រូវខាំកម្ទេច គ្រប់ពេលដែលដុសសម្អាតធ្មេញ ស្រទាប់ស្រោបធ្មេញនឹងស្តើងចុះជាបណ្តើរៗតាមពេលវេលាដែលកន្លងទៅ។ បាតុភូតនេះហៅថា ការខាំកម្ទេចដោយជាតិអាស៊ីតដែលនៅពេលកើតឡើងហើយ មិនអាចកែខៃបានឡើយ តែការផ្លាស់ប្តូរទង្វើក្នុងជីវិតប្រចាំថ្ងៃមួយចំនួន អាចសម្រាលពីធ្ងន់ធ្ងរមកធូរស្រាលបាន។
1 . ទង្វើការបរិភោគជាទូទៅរបស់អ្នកយ៉ាងណាដែរ?
- ក . ខ្ញុំញ៉ាំរបស់ចិបចុបនេះនោះពេញមួយថ្ងៃ
- ខ . ខ្ញុំញ៉ាំអាហារពេលចម្បងៗមួយថ្ងៃ 3 ពេល និងមានអាហាេពេលទំនេរបន្តិចបន្តួច
- គ . ខ្ញុំញ៉ាំតែ 3 ពេលសំខាន់ប៉ុណ្ណោះ និងគ្មានអាហារពេលទំនេរឡើយ
2 . អាហារពេលព្រឹករបស់អ្នកមានផ្លែឈើរួមជាមួយដែរឬទេ?
- ក . មានស្ទើរតែរាល់ថ្ងៃ
- ខ . មានម្តងម្កាល
- គ . បន្ទាប់ពីភ្ញាក់ពីគេង ឬ 1 ម៉ោងក្រោយញ៉ាំអាហាររួច
3 . នៅពេលព្រឹក តើអ្នកច្រើនតែដុសធ្មេញនៅពេលណា?
- ក . ភ្លាមៗតែម្តងបន្ទាប៉ពីញ៉ាំអាហាររួច
- ខ . ប្រហែល 20 នាទីក្រោយអាហារពេលព្រឹក
- គ . ក្រោយពេលភ្ញាក់ពីគេង ឬ 1 ម៉ោងក្រោយញ៉ាំអាហាររួច
4 . តើអ្នកញ៉ាំទឹកភេសជ្ជៈកំប៉ុងរបៀបណា?
- ក . ខ្ញុំញ៉ាំពីកែវ ឬកំប៉ុង និងខ្ពុរនៅក្នុងមាត់មួយភ្លែតមុននឹងលេប
- ខ . ខ្ញុំក្រេបម្តងបន្តិចៗ
- គ . ខ្ញុំញ៉ាំដោយបឺតតាមបំពង់បឺត
5 . តើអ្នកផ្សំរសជាតិអាហារដោយទឹកក្រូចឆ្មារ ទឹកខ្មេះ ឬទឹកជ្រលក់សូស ញឹកញាប់ប៉ុនណា?
- ក . គ្រប់ពេលដែលមានឱ្យផ្សំ
- ខ . ញឹកញាប់
- គ . យូរៗម្តង
វិធីឱ្យពិន្ទុ
ចំណុច ក . 1 ចំណុច 1 ពិន្ទុ
ចំណុច ខ . 1 ចំណុច 2 ពិន្ទុ
ចំណុច គ . 1 ចំណុច 3 ពិនកទុ
5 – 8 ពិន្ទុ
អ្នកមានភាពប្រថុយប្រថានខ្ពស់ដែលធ្មេញនឹងត្រូវបំផ្លាញដោយជាតិអាស៊ីត ចូរសាកល្បងផ្លាស់ប្តូរទង្វើការផឹក ដូចជា ញ៉ាំអាហារពេលទំនេរឱ្យតិចជាងមុន ញ៉ាំទឹកដោះគោក្រោយពេលទទួលទានអាហារពេលចម្បងៗ និងញ៉ាំទឹកភេសជ្ជៈពីបំពង់បឺត។
9 – 12 ពិន្ទុ
អ្នកមានសញ្ញាថានឹងប្រឈមនឹងគ្រោះថ្នាក់ពីជាតិអាស៊ីតនាពេលអនាគត ដូច្នេះប្តូរអាហារពេលទំនេរមកជាអាហារពពួកដែលជាមិត្តជាមួយស្រទាប់ស្រោបធ្មេញវិញ ដូចជា អាហារធ្វើពីទឹកដោះ សណ្តែក ចៀសពីអាហារដែលស្អិតៗ និងមានជាតិស្ករខ្ពស់ និងបើមិនអាចកាត់ចិត្តពីទឹកភេសជ្ជៈកំប៉ុងបាននោះ ក៏គួរតែញ៉ាំដោយការបឺតចេញពីបំពង់បឺត ជំនួសការញ៉ាំដោយកែវ ឬលើកកំប៉ុងញ៉ាំតែម្តង។
13 – 15 ពិន្ទុ
អាហារការហូបចុក និងការរស់នៅរបស់អ្នកហាក់ដូចជាជាមិត្តជាមួយនឹងធ្មេញ តែក៏គួរប្រយ័ត្នអាការស្រទាប់ស្រោបធ្មេញត្រូវបំផ្លាញ ដោយការទៅជួបទន្តពេទ្យឱ្យបានជាប់ជានិច្ច និងប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ ឬកុំរឹងខ្លាំងពេក៕