ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួនជាង1.6លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់ជាង655,000នាក់ ខណៈកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសសរុប226នាក់។
ប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោក បានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប16,613,540នាក់ និងអ្នកជំងឺចំនួន655,557នាក់បានបាត់បង់ជីវិត ក្នុងនោះមានអ្នកជំងឺថ្មី219,951នាក់ និងអ្នកស្លាប់ថ្មីចំនួន4,054នាក់ត្រូវបានរកឃើញនៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ អ្នកដែលបានជាសះស្បើយមានចំនួន10,212,395នាក់។ នេះបើតាមស្ថិតិរបស់គេហទំព័រ Worldometers។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគCOVID-19ធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកផ្ទុកវីរុសចំនួន4,426,041នាក់ និងអ្នកស្លាប់ចំនួន150,333នាក់ ក្នុងនោះមានអ្នកជំងឺថ្មី60,545នាក់ និងអ្នកស្លាប់ថ្មីចំនួន561នាក់។
នៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីគឺជាសម្បុកវីរុសធំជាងគេបង្អស់ ដោយបានរកឃើញអ្នកជំងឺសរុប100,303នាក់ អ្នកស្លាប់សរុប4,838នាក់ ក្នុងនោះមានអ្នកជំងឺថ្មី1,525នាក់ និងអ្នកស្លាប់ថ្មី57នាក់។
ហ្វីលីពីនគឺជាសម្បុកវីរុសធំជាងគេលំដាប់ទី2 ដោយមានអ្នកជំងឺ82,040នាក់ និងអ្នកស្លាប់ចំនួន1,945នាក់។ អ្នកជំងឺ1,657នាក់ និងអ្នកស្លាប់13នាក់ត្រូវបានរកឃើញក្នុងអំឡុង24ម៉ោងកន្លងមកនេះ។
សិង្ហបុរីឈរលំដាប់ទី3ក្នុងតំបន់ជាមួយនឹងអ្នកជំងឺសរុប50,838នាក់ ក្នុងនោះមានអ្នកស្លាប់27នាក់។
កម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅព្រឹកនេះបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសថ្មីចំនួន1នាក់ដែលអ្នកជំងឺគឺជាអ្នកដំណេីរជាជនជាតិឥណ្ឌា ធ្វេីដំណេីរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបន្តជេីងហោះហេីរទៅប្រទេសកូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជា។ ករណីនេះបានធ្វើឱ្យតួលេខអ្នកផ្ទុកវីរុសសរុបនៅកម្ពុជាឡើងដល់226នាក់ ក្នុងនោះមានអ្នកជំងឺ49នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈ147នាក់បានជាសះស្បើយ។
កម្ពុជា ឡាវ វៀតណាម និងទីម័រខាងកើតគឺជាបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19 ត្រូវបានរាយការណ៍ជាផ្លូវការនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស/ក្រសួងសុខាភិបាលកម្ពុជា