ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី24កក្កដានេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន4ករណីបន្ថែមទៀតកាលពីថ្ងៃទី23កក្កដា។ អ្នកជំងឺទាំង4នាក់នេះត្រូវបានរកឃើញបន្ទាប់ពីបានធ្វើតេស្តរកវីរុសក្នុងពេលធ្វើចត្តាឡីស័ក។
ក្រសួងបញ្ជាក់ថា អ្នកជំងឺថ្មីទាំងនេះគឺជាកងកម្លាំងមួកខៀវកម្ពុជាដែលបានចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ ករណីថ្មីនេះ រួមមាន បុរសជនជាតិខ្មែរ3នាក់ និងស្ត្រីជនជាតិខ្មែរ1នាក់។