ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង15.6លាននាក់ និងអ្នកស្លាប់ចំនួនជាង635,000នាក់ ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន9,523,464នាក់។
ប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន15,632,711នាក់ និង635,413នាក់ស្លាប់ដោយសារវីរុសនេះ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន307,505នាក់ និងអ្នកស្លាប់ថ្មីចំនួន10,680នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន9,523,464នាក់។ នេះបើតាមស្ថិតិរបស់គេហទំព័រ Worldometers។
ប្រទេសចំនួន3ដែលបានរកឃើញអ្នកជំងឺច្រើនជាងបង្អស់គឺសហរដ្ឋអាមេរិក (អ្នកជំងឺ4,169,153) ប្រទេសប្រេស៊ីល (អ្នកជំងឺ2,289,951នាក់) និងប្រទេសឥណ្ឌ (អ្នកជំងឺ1,288,130នាក់)។
ចំណែកបណ្ដាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 ច្រើនជាង1ម៉ឺននាក់ មាន11ប្រទេស រួមមាន សហរដ្ឋអាមេរិក (147,297នាក់) ប្រេស៊ីល (84,207នាក់) អង់គ្លេស (45,554នាក់) ម៉ិកស៊ិក (41,190នាក់) អ៊ីតាលី (អ្នកស្លាប់35,092នាក់) ឥណ្ឌា (30,645នាក់) បារាំង (អ្នកស្លាប់30,182នាក់) អេស្ប៉ាញ (28,429នាក់) ប៉េរូ (17,654នាក់) អ៊ីរ៉ង់ (15,074នាក់) រុស្ស៊ី (12,892នាក់)៕