ព្រឹកថ្ងៃទី23កក្កដានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1នាក់ និងអ្នកជំងឺ2នាក់ទៀតបានជាសះស្បើយ។
ករណីរកឃើញអ្នកជំងឺថ្មីនេះ គឺជាបុរសអាយុ28ឆ្នាំ មានទីលំនៅនៅក្នុងភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីនេះត្រូវបានក្រសួងរកឃើញកាលពីថ្ងៃទី22កក្កដា ក្រោយពីការធ្វើតេស្តរកវីរុសជាលើទីពីរ។
គិតត្រឹមព្រឹក ថ្ងៃទី23កក្កដានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប 198នាក់ ក្នុងនោះមានអ្នកជំងឺចំនួន 5នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត និងនៅឯមជ្ឈមណ្ឌលសុខភាពចាក់អង្រែ ក្នុងទីក្រុងភ្នំពេញចំនួន49នាក់។