
ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី17កក្កដានេះ បានប្រកាសឱ្យដឹងថា បានរកឃើញករណីផ្ទុកវីរុសCOVID-19 ចំនួន5នាក់បន្ថែមទៀត ដែលទាំងនេះសុទ្ធតែជាករណីនាំចូល។
នៅលើទំព័រFacebook របស់CDC នៃក្រសួងសុខាភិបាលកម្ពុជា មានបង្ហោះសេចក្ដីប្រកាសមួយឱ្យដឹងថា ក្នុងចំណោមអ្នកផ្ទុកវីរុសCOVID-19 ចំនួន5នាក់ដែលទើបត្រូវបានរកឃើញនេះ មានជនជាតិខ្មែរ3នាក់ និងជនជាតិអាមេរិកាំង2នាក់ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន171នាក់ ក្នុងនោះមាន38នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជំងឺបានជាសះស្បើយមានចំនួន133នាក់។ កម្ពុជាមិនទាន់មានករណីបាត់បង់ជីវិតដោយសារCOVID-19នៅឡើយ។


