
ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកCOVID-19 ជិត14លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះបានកើនដល់ជាង591,000នាក់។
ប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោក ត្រូវបានរាយកាណ៍ថា បានរកឃើញផ្ទុកCOVID-19 សរុបចំនួន13,916,980នាក់ និងអ្នកស្លាប់សរុប591,556នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន259,546នាក់ និងអ្នកស្លាប់ថ្មីចំនួន6,025នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកដែលបានជាសះស្បើយបានកើនដល់8,263,929នាក់។
ទ្វីបអាមេរិកបានរកឃើញអ្នកជំងឺសរុប7,439,963នាក់ ខណៈទ្វីបអាស៊ីរកឃើញ3,194,470នាក់ អឺរ៉ុបរកឃើញ2,628,873នាក់ និងអាហ្វ្រិករកឃើញ667,302នាក់។

ប្រទេសដែលបានរកឃើញអ្នកជំងឺCOVID-19 លើសពី1លាននាក់ រួមមាន សហរដ្ឋអាមេរិក (3,695,025នាក់) ប្រេស៊ីល (2,014,738នាក់) និងប្រទេសឥណ្ឌា (1,005,637នាក់)។
