ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី16នេះបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1នាក់ទៀត ដែលជាករណីនាំចូល។
ករណីថ្មី1នេះគឺជាពលរដ្ឋត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងត្រូវបានរកឃើញក្នុងថ្ងៃទី15កក្កដាកន្លងទៅ។ គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប166នាក់ ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយមានចំនួន133នាក់់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន 33នាក់។