ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកនេះ (14កក្កដា) ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន9នាក់បន្ថែមទៀត ដែលនេះនាំឱ្យតួលេខអ្នកឆ្លងវីរុសCOVID-19 ដែលបានរកឃើញនៅកម្ពុជា បានកើនឡើងដល់165នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកផ្ទុកវីរុសទាំង9នាក់នេះគឺសុទ្ធតែជាករណីនាំចូល និងបានធ្វើដំណើរពីប្រទេសអារ៉ាប់ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។
ក្រុមអ្នកជំងឺទាំង9នាក់នេះ មានជាប់ទាក់ទិននឹងករណីអ្នកជំងឺCOVID-19 ចំនួន15នាក់ដែលត្រូវបានរកឃើញកាលពីប៉ុន្មានថ្ងៃមុន ដែលពួកគេធ្វើដំណើរតាមជើងយន្តហោះជាមួយគ្នា។ ដូច្នេះ អ្នកផ្ទុកវីរុសដែលត្រូវបានរកឃើញក្នុងជើងហោះហើរមកពីអារ៉ាប់ បានកើនដល់24នាក់។
គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន165នាក់ និងជាសះស្បើយចំនួន133នាក់ ខណៈ32នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕