ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង11.5លាននាក់ ក្នុងនោះមានជាង536,000នាក់បានបាត់បង់ជីវិត។
ប្រទេសនិងដែនដីចំនួន 221ក្នុងពិភពលោកបានរាយការណ៍ថា មានមនុស្សចំនួន 11,537,453នាក់បានឆ្លងវីរុសCOVID-19 និង 536,324នាក់បានស្លាប់ដោយសារវីរុសនេះ។ អ្នកជំងឺថ្មីនិងអ្នកស្លាប់ថ្មីត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះមានចំនួន172,228នាក់ និង3,631នាក់ ខណៈដែល6,526,361នាក់បានជាសះស្បើយ។
នៅទ្វីបអាមេរិក អ្នកជំងឺបានកើនដល់ 4,726,407នាក់ ខណៈនៅអឺរ៉ុបមាន2,354,391នាក់ អាស៊ីមាន2,025,200នាក់ និងអាហ្វ្រិកមាន330,003នាក់។
សហរដ្ឋអាមេរិក និងប្រេស៊ីលមានអ្នកជំងឺច្រើនជាងគេក្នុងពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកមានអ្នកជំងឺសរុប 2,447,441នាក់ អ្នកស្លាប់សរុប123,934នាក់ ចំណែកប្រេស៊ីលមានអ្នកជំងឺសរុប1,157,451នាក់ និងអ្នកស្លាប់សរុបមាន52,951នាក់។
នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីគឺជាសម្បុកមេរោគធំជាងគេបង្អស់ ដោយមានអ្នកជំងឺសរុប63,749នាក់ និងអ្នកស្លាប់សរុប3,171នាក់។ ចំណែកកម្ពុជា វៀតណាម ឡាវ និងទីម័រខាងកើតគឺជាបណ្ដាប្រទេសក្នុងតំបន់ដែលមិនទាន់មានករណីស្លាប់ដោយសារCOVID-19នៅឡើយ។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មហារោគរាតត្បាតកំពុងតែមានការឆ្លងរាលដាលកាន់តែខ្លាំងជាងមុន ដោយចំនួនជាងពាក់កណ្ដាលនៃអ្នកជំងឺសរុបនៅទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេលត្រឹមតែ6ខែចុងក្រោយនេះប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស