ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួនជិត11លាននាក់ ក្នុងនោះមានអ្នកជំងឺជិត523,000នាក់បានបាត់បង់ជីវិត។ ក្នុងចំណោមមនុស្ស1លាននាក់គឺមាន1,212នាក់បានឆ្លងវីរុសCOVID-19នេះ។
ប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប 10,960,668នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន522,979នាក់ ក្នុងនោះមានអ្នកជំងឺថ្មី182,899នាក់ និងអ្នកស្លាប់ថ្មីចំនួន5,169នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកជំងឺដែលបានជាសះស្បើយ បានកើនឡើងដល់ 6,127,637នាក់។
ប្រទេសដែលមានអ្នកជំងឺច្រើនជាង1លាននាក់មានចំនួន2ប្រទេស គឺសហរដ្ឋអាមេរិក (អ្នកជំងឺសរុប 2,830,523នាក់ អ្នកស្លាប់សរុប 131,490នាក់) និងប្រទេសប្រេស៊ីល (អ្នកជំងឺសរុប 1,157,451នាក់ និងអ្នកស្លាប់សរុប 52,951
នាក់)។
ចំណែកប្រទេសដែលមានអ្នកជំងឺCOVID-19ចាប់ពី100,000នាក់ឡើងទៅ បានកើនដល់19ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ ឈីលី អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ ទួរគី ម៉ិកស៊ិក ប៉ាគីស្ថាន អារ៉ាប់ប៊ីសាអូឌីត បារាំង បង់ក្លាដែស ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសកាណាដា។
បើគិតទៅតាមចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក គេរកឃើញថា ក្នុងចំណោមមនុស្ស1លាននាក់គឺមាន1,212នាក់បានឆ្លងCOVID-19 និង61.9នាក់ត្រូវបាត់បង់ជីវិតដោយសារវីរុសនេះ៕
ប្រភព៖ សារព័ត៌មានបរទេស