ពិភពលោកបានរកឃើញមនុស្សជាង9លានកន្លះបានឆ្លងវីរុស និងជិត484,000នាក់បានស្លាប់ដោយសារCOVID-19 ខណៈស្ថានភាពវិបត្តិសុខភាពនៅទ្វីបអាមេរិកនៅតែស្មុគស្មាញ។
ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ពិភពលោកបានរកឃើញអ្នកជំងឺចំនួន169,476នាក់ និងអ្នកស្លាប់ចំនួន4,934នាក់ ធ្វើតួលេខអ្នកជំងឺសរុបកើនឡើងដល់9,504,208នាក់ និងអ្នកស្លាប់សរុបឡើងដល់483,681នាក់។ ចំណែកអ្នកដែលបានជាសះស្បើយពីCOVID-19 មានចំនួន5,161,054នាក់។
នៅទ្វីបអាមេរិកមានអ្នកជំងឺសរុប4,726,407នាក់ ទ្វីបអឺរ៉ុបមាន2,354,391នាក់ ទ្វីបអាស៊ីមាន2,025,200នាក់ និងទ្វីបអាហ្វ្រិកមានចំនួន330,003នាក់។
អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា អ្នកជំងឺCOVID-19នឹងកើនឡើសលើស10លាននាក់នៅសប្ដាហ៍ក្រោយ។ WHO ថែមទាំងបានព្រមានថា COVID-19 មិនទាន់ឈានដល់កម្រិតកំពូលនៅឡើយសម្រាប់ទ្វីបអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស