ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសបង្កជំងឺរលាកសួតប្រភេទថ្មី (COVID-19) ចំនួនមួយនាក់ទៀតនៅក្នុងថ្ងៃទី23មិថុនា ឆ្នាំ2020នេះ។
ករណីនេះគឺជាបុរសខ្មែរ សញ្ជាតិអាមេរិកកាំង ដែលធ្វេីដំណេីរមកពីសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជាក្នុងថ្ងៃទី21 ខែមិថុនា ឆ្នាំ2020។ អ្នកជំងឺរូបនេះទទួលបានលទ្ធផលតេស្តវិជ្ជមានជាមួយនឹងវីរុសCOVID-19 នៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2020។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន130នាក់ ក្នុងនោះមានអ្នកជំងឺចំនួន127នាក់បានជាសះស្បើយ ខណៈ3នាក់កំពុងទទួលការព្យាបាល។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19នេះនៅឡើយ។