ពិភពលោកទាំងមូលមានមនុស្សជាង9លាននាក់បានឆ្លងវីរុសCOVID-19 និងជិត470,000នាក់បានស្លាប់ដោយសារវីរុសនេះ។
ប្រទេសនិងដែនដីចំនួន221បានរកឃើញអ្នកផ្ទុកវីរុសCOVID-19សរុប 9,032,065នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះសរុប 469,527នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន131,832នាក់ និងអ្នកស្លាប់ថ្មីចំនួន3,412នាក់ត្រូវបានរកឃើញក្នុងអំឡុង24ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកជំងឺដែលបានជាសះស្បើយបានកើនឡើងដល់ជិត5លាននាក់។
ទ្វីបអាមេរិកមានអ្នកជំងឺសរុប4,513,806នាក់ ខណៈទ្វីបអឺរ៉ុបមាន2,310,961នាក់ ទ្វីបអាស៊ីមាន1,900,841នាក់ និងទ្វីបអាហ្វ្រិកមាន309,153នាក់។
ប្រទេសដែលបានរកឃើញអ្នកផ្ទុកវីរុសចាប់ពី300,000នាក់ឡើងទៅ មានចំនួន5ប្រទេស រួមមាន សហរដ្ឋអាមេរិក (2,356,657នាក់) ប្រេស៊ីល (1,086,990នាក់) រុស្ស៊ី (584,680នាក់) ឥណ្ឌា (426,910នាក់) និងប្រទេសអង់គ្លេស (304,331នាក់)។
បណ្ដាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 ច្រើនជាង20,000នាក់ មានចំនួន7ប្រទេស រួមមានសហរដ្ឋអាមេរិក (122,247នាក់) ប្រេស៊ីល (50,659នាក់) អង់គ្លេស (42,632នាក់) អ៊ីតាលី (34,634នាក់) ប្រទេសបារាំង (29,640នាក់) អេស្ប៉ាញ (28,323នាក់) ម៉ិកស៊ិក (21,825នាក់) និងប្រទេសឥណ្ឌា (13,703នាក់)៕
ប្រភព៖ សារព័ត៌មានបរទេស