ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង8.7លាននាក់ និងអ្នកស្លាប់ជាង460,000នាក់ ក្នុងគ្រាដែលស្ថានភាពវិបត្តិសុខភាពនៅក្នុងបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីននៅតែអាក្រក់ឡើងៗ។
ប្រទេសនិងដែនដីជាង221ក្នុងពិភពលោក បានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកCOVID-19សរុប 8,735,990នាក់ និងអ្នកស្លាប់សរុប461,522នាក់ កើនជាបន្តបន្ទាប់គឺ 180,588នាក់ និង 6,322នាក់បើធៀបនឹងម្សិលមិញ។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយមានចំនួន 4,617,507នាក់។
ទ្វីបអាមេរិកបានរកឃើញអ្នកជំងឺCOVID-19សរុប4,348,734នាក់ ខណៈទ្វីបអឺរ៉ុបរកឃើញ2,283,096នាក់ ទ្វីបអាស៊ី1,816,317នាក់ និងអាហ្វ្រិករកឃើញ288,812នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកជំងឺសរុប2,294,246នាក់ និងអ្នកស្លាប់សរុប121,379នាក់ ក្នុងនោះមានអ្នកជំងឺថ្មី34,257នាក់និងអ្នកស្លាប់ថ្មី836នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។
ស្ថានភាពឆ្លងវីរុសCOVID-19 នៅបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីនកំពុងតែកើនឡើងខ្លាំង ក្នុងនោះ ប្រទេស
ប្រេស៊ីលជាសម្បុកមេរោគCOVID-19ធំជាងគេលំដាប់ទីពីរបន្ទាប់់ពីសហរដ្ឋអាមេរិក។ ប្រទេសនេះរកឃើញអ្នកជំងឺសរុប1,038,568នាក់ និងអ្នកស្លាប់សរុប48,954នាក់។ អ្នកជំងឺថ្មីដែលទើបរកឃើញមានចំនួន49,554នាក់ និងអ្នកស្លាប់ថ្មី1,085នាក់។
ប្រទេសរុស្ស៊ីរកឃើញអ្នកជំងឺថ្មី 7,972នាក់ និងអ្នកស្លាប់ថ្មី181នាក់ នាំឱ្យតួលេខអ្នកជំងឺសរុបឡើងដល់569,063នាក់ និងអ្នកស្លាប់សរុបឡើងដល់324,406នាក់។
ឥណ្ឌាឈរលំដាប់ទី4នៅក្នុងចំណោមបណ្ដាប្រទេសដែលមានអ្នកជំងឺច្រើនជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប395,812នាក់ និងអ្នកស្លាប់សរុប12,970នាក់ ក្នុងនោះមានអ្នកជំងឺថ្មី14,721នាក់ និងអ្នកស្លាប់ថ្មីមានចំនួន366នាក់៕