ប្រទេសនិងដែនដីចំនួន221ក្នុងពិភពលោក បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបជាង8.3លាននាក់ ខណៈអ្នកស្លាប់បានកើនឡើងដល់ជាង450,000នាក់។
បច្ចុប្បន្នភាពនៃ COVID-19 នៅក្នុងពិភពលោក៖
ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប8,389,609នាក់ និងអ្នកស្លាប់សរុប450,397នាក់ និងជាសះស្បើយចំនួន4,378,701នាក់។ អ្នកជំងឺថ្មីដែលត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ មានចំនួន141,424នាក់ និងអ្នកស្លាប់5,253នាក់។
បច្ចុប្បន្នភាពនៃ COVID-19 នៅតំបន់អាស៊ីអាគ្នេយ៍៖
>ប្រទេសចំនួន4ដែលមានអ្នកជំងឺច្រើនជាង1,000នាក់
ឥណ្ឌូនេស៊ីបានក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោយពីបានរកឃើញអ្នកជំងឺថ្មី1,031នាក់ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ធ្វើឱ្យតួលេខសរុបឡើងដល់41,431នាក់ ក្នុងនោះមាន2,276នាក់បានស្លាប់។ អ្នកស្លាប់កើន45នាក់បើធៀបនឹងម្សិលមិញ។
សិង្ហបុរីបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប41,216នាក់ ក្នុងនោះមានអ្នកជំងឺថ្មី247នាក់ និងអ្នកស្លាប់សរុប26នាក់។
ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកជំងឺសរុប8,515នាក់ អ្នកស្លាប់សរុប121នាក់ និងជាសះស្បើយ7,873នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគធំជាងគេលំដាប់ទី3នៅតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសថៃ៖ អ្នកជំងឺសរុប3,135 អ្នកស្លាប់58នាក់ និងជាសះស្បើយ2,996នាក់។
>ប្រទេសចំនួន5ដែលមានអ្នកជំងឺក្រោម1,000នាក់
ប្រទេសវៀតណាម៖ អ្នកជំងឺសរុប335នាក់ អ្នកជាសះស្បើយ325នាក់។
ប្រទេសម៉ាឡេស៊ី៖ អ្នកជំងឺសរុប262នាក់ អ្នកស្លាប់6នាក់ និងជាសះស្បើយ185។
ប្រទេសប៊្រុយណេ៖ អ្នកជំងឺសរុប141នាក់ ស្លាប់3នាក់ និងជាសះស្បើយ138នាក់។
ទីម័រខាងកើត៖ អ្នកជំងឺសរុប24នាក់ ជាសះស្បើយ24នាក់។
ប្រទេសឡាវ៖ អ្នកជំងឺសរុប19នាក់ ជាសះស្បើយ19នាក់។
>ប្រទេសចំនួន4ដែលមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19 រួមមាន កម្ពុជា វៀតណាម ឡាវ និងទីម័រខាងកើត៕