សាកល្បងឥឡូវនេះម្ដងទៅ ពិតជាឆាប់ធ្វើឱ្យស្បែកឡើងសស្អាតប្រាកដមែន! នេះជារូបមន្ដពិសេសសម្រាប់នារីដែលប្រាថ្នាចង់បានស្បែកសស្អាត ដែលគេហទំព័រ ឡារ៉ែន នឹងចែករំលែកជូននូវរូបមន្ដនេះដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា។
រូបមន្ដនេះមានឈ្មោះថា “ខ្ញីខាត់ស្បែក“
វត្ថុធាតុដែលត្រូវត្រៀមរួមមាន៖
- ចិញ្ច្រាំខ្ញីប្រវែងប៉ុនមួយម្រាមដៃឱ្យហ្មត់ ឬកិនក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន។
2.បន្ថែមម្សៅយិនសិនចូលទៅ 1 ស្លាបព្រាបាយ ស្ករស 1 ស្លាបព្រាបាយ ទឹកប្រេងល្ង 4 ស្លាបព្រាបាយ ទឹកប្រេងកុលាប 1 ស្លាបព្រាបាយ ទឹកប្រេងក្រអូបមានក្លិនក្រូច 5-10 ដំណក់ ហើយកូរឱ្យសព្វក្លាយជាល្បាយតែមួយ។
3.ខណៈពេលអ្នកនៅក្នុងបន្ទប់ទឹក និងកំពុងតែងូតទឹកនៅក្រោមទឹកផ្កាឈូក ក៏អាចម៉ាស្សាជាមួយល្បាយគ្រឿងផ្សំដែលបានត្រៀមទុកជាស្រេចនោះបានដែរ គឺធ្វើនៅលើបរិវេណរាងកាយដែលអ្នកចង់ម៉ាស្សាឱ្យសស្អាត។ បន្ទាប់មកលាងជម្រះរាងកាយឱ្យស្អាត រួចហើយអ្នកនឹងសង្កេតឃើញថា ស្បែករបស់អ្នកនឹងឡើងទន់រលាង ហើយសម៉ដ្ឋខៃ គួរឱ្យទាក់ទាញបំផុត៕