ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជិត8លាននាក់ និងអ្នកស្លាប់ជាង435,000នាក់។
ប្រទេស និងដែនដីចំនួន 221 ក្នុងពិភពលោក បានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុស COVID-19 សរុប 7,981,067នាក់ និងអ្នកស្លាប់សរុប435,141នាក់។ អ្នកជំងឺកើន127,998នាក់ និងអ្នកស្លាប់កើន3,520នាក់បើធៀបនឹងម្សិលមិញ។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន 4,096,444នាក់។
ទ្វីបអាមេរិកបានរកឃើញអ្នកផ្ទុកវីវុសCOVID-19 សរុបជិត4លាននាក់ ខណៈទ្វីបអឺរ៉ុបរកឃើញជាង2,200,000នាក់ ទ្វីបអាស៊ីរកឃើញជាង1,600,000នាក់ និងទ្វីបអាហ្វ្រិករកឃើញជាង244,000នាក់។
បើគិតតាមអត្រានៃចំនួនប្រជាជនសរុបក្នុងពិភពលោក ក្នុងចំណោមមនុស្ស1លាននាក់ គឺមាន1,024នាក់បានឆ្លងវីរុសCOVID-19 ចំណែកអ្នកអត្រានៃការស្លាប់វិញ គឺក្នុងចំណោមមនុស្ស1លាននាក់គឺមាន55.8នាក់បានស្លាប់ដោយសារវីរុសនេះ។
ប្រភព៖ សារព័ត៌មានបរទេស