ក្រសួងសុខភិបាលកម្ពុជានាព្រឹកថ្ងៃទី14មិថុនា ឆ្នាំ2020នេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន2នាក់បន្ថែមទៀត ដែលជាករណីនាំចូល។
យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសបង្កជំងឺរលាកសួតប្រភេទថ្មី COVID-19 សរុប 128នាក់ ក្នុងនោះមាន3នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈ125នាក់បានជាសះស្បើយ។ កម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារវីរុសCOVID-19នេះនៅឡើយ។
ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យមានការរក្សាគម្លាតសង្គមបន្តទៀត តាមការពន្យារពេលការរៀបអាពាហ៍ពិពាហ៍ ការជួបជុំកម្មវិធីសប្បាយនានាជាដើម។ល។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានធ្វើតេស្តរកវីរុសCOVID-19 ចំនួន27274លើក ស្មើនឹង1643/លាននាក់។