ពិភពលោកបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជិត7.6លាននាក់ ក្នុងនោះមានជិត423,000នាក់បានបាត់បង់ជីវិត។
ប្រទេសនិងដែនដីចំនួន221 ក្នុងពិភពលោក បានរាយការណ៍ថា មានអ្នកជំងឺCOVID-19 ចំនួន 7,578,973នាក់ និងអ្នកជំងឺដែលបានស្លាប់ក៏បានឡើងដល់ 422,0928នាក់។ អ្នកជំងឺកើន138,005នាក់ និងអ្នកស្លាប់កើន4,937នាក់បើធៀបនឹងម្សិលមិញ។ ជាសរុប មានអ្នកជំងឺ3,832,706នាក់បានជាសះស្បើយ។
ទ្វីបអាមេរិកមានអ្នកជំងឺ COVID-19 សរុបជិត 3.7លាននាក់ ខណៈទ្វីបអឺរ៉ុបមានជាង2.1លាននាក់ និងអាស៊ីមានជិត1.5លាននាក់ និងទ្វីបអាហ្វ្រិកមានជាង219,000នាក់។
មកដល់បច្ចុប្បន្ន បើសិនគិតទៅតាមចំនួនប្រជាជនសរុបរបស់ពិភពលោក គេរកឃើញថា ក្នុងចំណោមមនុស្ស 1,000,000នាក់ គឺមាន973នាក់បានឆ្លងវីរុសCOVID-19។ ចំណែកតួលេខអ្នកស្លាប់វិញគឺមាន54.3នាក់ក្នុងចំណោមមនុស្ស1,000,000នាក់។
ប្រទេសដែលមានអ្នកជំងឺលើសពី100,000នាក់ បានកើនដល់16ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី អង់គ្លេស អេស្ប៉ាញ់ ឥណ្ឌា អ៊ីតាលី ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់ ទួរគី បារាំង ឈីលី ម៉ិកស៊ិក ប៉ាគីស្ថាន និងអារ៉ាប់ប៊ីសាអ៊ូឌីត៕