កម្ពុជាគ្រោងនឹងដាក់ឱ្យមានការរៀបចំប្រព័ន្ធធនាគារឯកជននៅក្នុងព្រលានយន្តហោះ ដើម្បីឱ្យជនបរទេសងាយស្រួលក្នុងការតម្កល់ប្រាក់ពេលមកដល់កម្ពុជា ដើម្បីចំណាយលើការធ្វើតេស្ត និងចត្តាឡីស័កជាដើម។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រសិនបើកម្ពុជាយើងដាក់ឱ្យមានប្រព័ន្ធធនាគារឯកជននៅក្នុងព្រលានយន្តហោះនានា នោះយើងនឹងងាយស្រួលក្នុងការរក្សាប្រាក់តម្កល់ជូនជនបរទេសទាំងអស់ដែលចូលមកក្នុងប្រទេសក្នុងពេលដែលជំងឺ Covid-19 កំពុងមានវត្តមានលើពិភពលោកនេះ។ ចំពោះប្រជាជនខ្មែរយើងវិញ ឯកឧត្តមបញ្ជាក់ថា យើងអាចចេញចូល និងពិនិត្យដោយឥតគិតថ្លៃ ហេតុនេះមិនទាមទារឱ្យមានការតម្កល់ប្រាក់នោះទេ។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ផងដែរថា យើងមិនត្រូវរើសអើងជាតិសាសន៍ណាចូលមកកម្ពុជា បើពិនិត្យទៅមានCovid យើងនឹងព្យាបាលគាត់ឱ្យជាសះស្បើយ ត្រលប់ទៅប្រទេសរបស់គាត់វិញ ដូចករណីអ្នកជំងឺCovid-19 ជាជនបទេសកន្លងទៅដូច្នេះដែរ។ ទន្ទឹមនឹងនោះ យើងឃើញហើយថា ជំងឺCovid-19 នៅកម្ពុជា សុទ្ធជាករណីនាំចូល ដូចនេះយើងនឹងខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺCovid-19 ពីក្រៅប្រទេសចូលមកកម្ពុជា បើរកឃើញអ្នកវិជ្ជមានCovid-19 យើងនឹងចាប់ឱ្យជាប់ យកទៅព្យាបាល មិនឱ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះទេ៕