ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួនជាង7.3លាននាក់ និងអ្នកស្លាប់ជិត413,000នាក់ ខណៈពេលប្រទេសជាច្រើនបានបន្ធូរបន្ថយបម្រាមគោចរ។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកជំងឺCOVID-19 ដល់ទៅ 7,309,428នាក់ និងអ្នកស្លាប់សរុប 412,968នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន 125,521នាក់ និងអ្នកស្លាប់ថ្មីចំនួន 4,940នាក់។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់ 3,593,948នាក់។
សហរដ្ឋអាមេរិកដែលជាសម្បុកមេរោគរលាកសួតប្រភេទថ្មីធំជាងគេក្នុងពិភពលោក បានរកឃើញអ្នកជំងឺសរុប 2,044,460នាក់ និងអ្នកស្លាប់សរុប 114,127នាក់ ក្នុងនោះអ្នកជំងឺថ្មីមានចំនួន 17,967នាក់ និងអ្នកស្លាប់ថ្មីមានចំនួន 1,072នាក់។
តំបន់សម្បុកមេរោគCOVID-19 ធំជាងគេទី2ក្នុងពិភពលោក គឺប្រទេសប្រេស៊ីល ដោយមានអ្នកជំងឺសរុប 742,084នាក់ និងអ្នកស្លាប់សរុប 38,497នាក់។
ប្រទេសរុស្ស៊ី នៅតែជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក។ ប្រទេសនេះបានរកឃើញអ្នកជំងឺសរុប 485,253នាក់ និងអ្នកស្លាប់សរុប 6,142នាក់ ក្នុងនោះអ្នកជំងឺថ្មីមានចំនួន 8,595នាក់ និងអ្នកស្លាប់ថ្មី171នាក់ត្រូវបានរកឃើញនៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ប្រេស៊ីល បានចាប់ផ្ដើមបន្ធូរបន្ថយបម្រាមរក្សាគម្លាតសង្គមតាំងពីថ្ងៃទី12ឧសភា ខណៈតំបន់នីមួយៗប្រើវិធីផ្សេងៗគ្នាក្នុងការទប់ស្កាត់ការឆ្លងវីរុស៕