ពិភពលោក មានអ្នកស្លាប់ជាង 400,000នាក់ នៅក្នុងចំណោមអ្នកបានឆ្លងវីរុសCOVID-19 ជាង 6.9លាននាក់ ខណៈអ្នកបានជាសះស្បើយមានចំនួនជាង 3,400,000នាក់។
213ប្រទេសនិងដែនដីក្នុងពិភពលោក បានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប6,948,800នាក់ និងអ្នកស្លាប់សរុប401,047នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន125,523នាក់ និងអ្នកស្លាប់ថ្មីចំនួន3,723នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកជំងឺដែលបានរួចពីការប្រឈមនឹងការស្លាប់ មានចំនួន3,402,531នាក់។
ទ្វីបអាមេរិកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប 3,372,437នាក់ ខណៈទ្វីបអឹរ៉ុបមាន2,078,732នាក់ អាស៊ីមាន1,326,435នាក់ និងអាហ្វ្រិកមាន185,996នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប 1,986,646នាក់ និងអ្នកស្លាប់សរុប112,055នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិករកឃើញអ្នកជំងឺថ្មី 33,970នាក់ និងអ្នកស្លាប់ថ្មីចំនួន682នាក់។
ប្រទេសប្រេស៊ីឈរលំដាប់ទី2 ដោយមានអ្នកជំងឺសរុប 675,830នាក់ និងអ្នកស្លាប់សរុប 36,026នាក់ ខណៈដែលរុស្ស៊ីឈរលំដាប់ទី3 ដោយមានអ្នកជំងឺសរុប 458,689នាក់ និងអ្នកស្លាប់សរុប 5,725នាក់៕