ពិភពលោកទាំងមូលមានអ្នកជំងឺជាង 397,000នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកជំងឹCOVID-19 ជាង6.8លាននាក់ ខណៈប្រទេសដែលមានអ្នកជំងឺនេះលើសពី100,000នាក់ បានកើនដល់14ប្រទេស។
ប្រទេស និងដែនដីចំនួន213 បានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន 6,823,277នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន 397,324នាក់ ក្នុងនោះអ្នកជំងឺកើន142,924នាក់ និងអ្នកស្លាប់កើន5,357នាក់បើធៀបនឹងម្សិលមិញ។ ចំណែកអ្នកបានជាសះស្បើយមានចំនួន 3,311,933នាក់។
ទ្វីបអាមេរិកមានអ្នកជំងឺCOVID-19 សរុប 3,296,109នាក់ ខណៈទ្វីបអឺរ៉ុបមាន2,062,121នាក់ អាស៊ីមាន1,292,123នាក់ និងអាហ្វ្រិកមាន179,309នាក់។
ប្រទេសដែលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 លើសពី100,000នាក់ បានកើនដល់14ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ់ អង់គ្លេស អ៊ីតាលី ឥណ្ឌា អាល្លឺម៉ង់ ប៉េរូ ទួរគី អ៊ីរ៉ង់ បារ៉ាំង ឈីលី និងម៉ិកស៊ិក៕
ប្រភព៖ សារព័ត៌មានបរទេស