ពិភពលោកទាំងមូល ត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ជិត 392,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជិត6.7លាននាក់។
ប្រទេស និងដែនដីចំនួន213ក្នុងពិភពលោក មានអ្នកជំងឺCOVID-19 សរុប 6,680,356នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន931,967នាក់។ អ្នកជំងឺកើន 125,741នាក់ និងអ្នកស្លាប់កើន5,680នាក់ បើធៀបនឹងម្សិលមិញ។ ចំណែកអ្នកដែលបានជាសះស្បើយមានចំនួន 3,227,186នាក់។
ទ្វីបអាមេរិកមានអ្នកជំងឺសរុប3,205,881នាក់ ទ្វីបអឺរ៉ុបមាន2,045,150នាក់ ទ្វីបអាស៊ីមាន1,260,001នាក់ និងទ្វីបអាហ្វ្រិកមាន172,183នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេបង្អស់ ដោយមានអ្នកជំងឺសរុប1,923,049នាក់ និងអ្នកស្លាប់ 110,138នាក់។ អ្នកជំងឺកើន 21,556នាក់ និងអ្នកស្លាប់កើន 10,011នាក់ បើធៀបនឹងមុននេះមួយថ្ងៃ។
សម្បុកមេរោគធំជាងគេទី2 គឺប្រទេសប្រេស៊ីល ដោយមានអ្នកជំងឺសរុប615,870នាក់ និងអ្នកស្លាប់សរុប34,039នាក់ ក្នុងនោះមានអ្នកជំងឺថ្មី 31,890នាក់។
ចំណែករុស្ស៊ីវិញ មានអ្នកជំងឺសរុប441,108នាក់ និងអ្នកស្លាប់សរុប5,384នាក់។ ប្រទេសនេះ ជាសម្បុកមេរោគ COVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក៕