យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនាថ្ងៃនេះបានឱ្យដឹងថា អ្នកដំណើរមកពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងនឹងមកដល់កម្ពុជានៅថ្ងៃនេះ តាមរយៈជើងយន្តហោះចំនួន6។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មន្ត្រីខាងក្រសួងសុខាភិបាលបានរៀបចំ និងយកសាលាវិទ្យាល័យជម្ពូរវ័នដែលមានទីតាំងនៅភ្នំពេញ ធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្នដើម្បីទទួលពិនិត្យសុខភាពរបស់អ្នកដំណើរខាងលើ ក្នុងនោះក៏មានពលករខ្មែរមកពីកូរ៉េខាងត្បូងផងដែរ។
ទាក់ទងទៅនឹងស្ថានភាពមជ្ឈមណ្ឌលធ្វើតេស្តសុខភាពរកវីរុស COVID-19 នៅរាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា បច្ចុប្បន្នភ្នំពេញមានគ្រែសម្រាប់ទទួលពិនិត្យសុខភាពអ្នកដំណើរបរទេសចំនួន400គ្រែ ក្នុងនោះមាន មជ្ឈមណ្ឌលពិនិត្យសុខភាពនៅក្នុងទ័ពអាកាសមានចំនួន100គ្រែ និងមណ្ឌលសុខភាពនៅចាក់អង្រែក្រោមមាន100គ្រែ។ វិទ្យាល័យជម្ពូវ័នដែលទើបត្រូវបានយកមកប្រើប្រាស់នេះ មានគ្រែចំនួន200៕