ពិភពលោកទាំងមូលត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសCOVID-19 ជិត377,000នាក់នៅក្នុងចំណោមអ្នកជំងឺជាង6.3លាននាក់។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន6,355,424នាក់ និង376,807នាក់បានបាត់បង់ជីវិត ក្នុងនោះអ្នកជំងឺ និងអ្នកស្លាប់ដែលត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះមានចំនួន96,691នាក់ និង3,130នាក់។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន2,888,406នាក់។
គិតមកដល់បច្ចុប្បន្ន ទ្វីបអាមេរិកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ដល់ទៅ 2,999,384នាក់ ខណៈទ្វីបអឺរុបមាន2,034,268នាក់ ទ្វីបអាស៊ីមាន1,163,795នាក់ និងទ្វីបអាហ្វ្រិកមាន154,907នាក់។
ប្រទេសដែលបានរកឃើញអ្នកជំងឺCOVID-19 ច្រើនជាង10,000នាក់ មានចំនួន53ប្រទេស ក្នុងនោះ 13ប្រទេសមានអ្នកជំងឺលើសពី100,000នាក់ រួមមាន សហរដ្ឋអាមេរិក (អ្នកជំងឺសរុប1,857,817នាក់) ប្រេស៊ីល (529,018នាក់) រុស្ស៊ី (414,878នាក់) អេស្ប៉ាញ អង់គ្លេស អ៊ីតាលី ឥណ្ឌា បារាំង អាល្លឺម៉ង់ ប៉េរូ ទួរគី អ៊ីរ៉ង់ និងប្រទេសឈីលី៕
ប្រភព៖ សារព័ត៌មានបរទេស