ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង6លាននាក់ និង366,000នាក់បាត់បង់ជីវិត មនុស្សជាច្រើនបានចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ប្រទេសនិងដែនដីចំនួន213 ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកជំងឺCOVID-19 សរុប 6,026,091នាក់ និងអ្នកជំងឺ366,415នាក់បានស្លាប់ ក្នុងនោះមានអ្នកជំងឺថ្មី146,010នាក់ និងអ្នកស្លាប់ថ្មី5,720នាក់។ អ្នកជំងឺបានជាសះស្បើយ កើនដល់2,655,953នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគ COVID-19 ធំជាងគេដដែល ដោយមានអ្នកជំងឺសរុប 1,793,263នាក់ និងអ្នកស្លាប់សរុប104,539នាក់។ ប្រទេសនេះបានរកឃើញអ្នកជំងឺថ្មី ដល់ទៅ 24,802នាក់ និងស្លាប់1,209នាក់ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ។
ចំណែកប្រទេសប្រេស៊ីលវិញ មានអ្នកជំងឺសរុប 468,338នាក់ និងស្លាប់ 27,944នាក់ ខណៈដែលប្រទេសរុស្ស៊ី មានអ្នកជំងឺ COVID-19 សរុប 387,623នាក់ និងអ្នកស្លាប់4,374នាក់។