ព្រឹកនេះ (30ឧសភា) ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ថ្មីម្នាក់ទៀតហើយ នាំឱ្យចំនួនអ្នកបានឆ្លងវីរុសCOVID-19 នៅកម្ពុជា កើនដល់125នាក់។
យោងតាមក្រសួងសុខាភិបាល អ្នកជំងឺថ្មីនេះ ជាបុរសម្នាក់មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ បុរសនេះ បានធ្វើដំណើរពីប្រទេសថៃមកកម្ពុជា ហើយត្រូវបានពិនិត្យឃើញថាមានផ្ទុកមេរោគCOVID-19 ពេលចូលមកដល់ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន បុរសខាងលើ រួមនឹងអ្នកដំណឹងចំនួន9នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន125នាក់ ក្នុងនោះមាន 123នាក់បានជាសះស្បើយ និង2នាក់កំពុងព្យាបាល៕