ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបជិត 5.9លាននាក់ និងជាង 360,000នាក់បានបាត់បង់ជីវិត។
ប្រទេសនិងដែនដីចំនួន213 ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកឆ្លងវីរុសCOVID-19 សរុប 5,880,081នាក់ និងអ្នកស្លាប់សរុបឡើងដល់360,695នាក់ ក្នុងនោះមានអ្នកជំងឺថ្មី 99,678នាក់ និងអ្នកស្លាប់ថ្មីមាន 3,907នាក់។ អ្នកជំងឺចំនួន 2,576,260នាក់បានជាសះស្បើយ។
ទ្វីបអាមេរិកជាសម្បុកមេរោគធំជាងគេបង្អស់ ក្នុងនោះតំបន់អាមេរិកខាងជើងមានអ្នកជំងឺCOVID-19 សរុប1,980,527នាក់ តំបន់អាមេរិកខាងត្បូងមាន757,461នាក់ ខណៈដែលទ្វីបអឺរ៉ុបមាន1,969,899នាក់ អាស៊ីមាន1,051,266នាក់ និងអាហ្វ្រិកមាន131,570នាក់។
សហរដ្ឋអាមេរិក ប្រស៊ីល និងរុស្ស៊ី គឺជាប្រទេសដែលមានអ្នកជំងឺCOVID-19 ច្រើនជាងគេក្នុងពិភពលោក។ សហរដ្ឋអាមេរិកមានអ្នកជំងឺសរុប1,767,571នាក់ និងអ្នកស្លាប់សរុប103,302នាក់ ចំណែកប្រទេសប្រេស៊ីលមានអ្នកជំងឺសរុប438,812នាក់ (អ្នកជំងឺថ្មីមាន24,151នាក់) និងអ្នកស្លាប់សរុប26,991នាក់ (អ្នកស្លាប់ថ្មី1,294នាក់) ខណៈដែលប្រទេសរុស្ស៊ីមានអ្នកជំងឺសរុប 379,051នាក់ (ក្នុងនោះមានអ្នកជំងឺថ្មី 8,371នាក់) និងអ្នកស្លាប់សរុប4,142នាក់ (ក្នុងនោះមានអ្នកស្លាប់ថ្មី 174នាក់)៕
ប្រភព៖ សារព័ត៌មានបរទេស