ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីចំនួនជិត5.5លាននាក់ ក្នុងនោះមានអ្នកជំងឺជាង346,000នាក់បានបាត់បង់ជីវិត។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកជំងឺCOVID-19ចំនួន94,223នាក់ និងអ្នកស្លាប់2,744នាក់បន្ថែមទៀត នាំឱ្យតួលេខសរុបនៃអ្នកជំងឺកូរ៉ូណាកើនឡើងដល់5,491,193នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះឡើងដល់346,326នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន2,298,806នាក់។
ទ្វីបអឺរ៉ុបមានអ្នកជំងឺCOVID-19សរុប1,901,749នាក់ ខណៈដែលតំបន់អាមេរិកខាងជើងមាន1,876,231នាក់ ទ្វីបអាស៊ីមាន960,418នាក់ តំបន់អាមេរិកខាងត្បូងមាន630,661នាក់ និងទ្វីបអាហ្វ្រិកមាន113,653នាក់។
ប្រទេសដែលមានអ្នកស្លាប់ដោយសារCOVID-19ច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក(99,286នាក់) អង់គ្លេស(36,793នាក់) អ៊ីតាលី(32,785នាក់) អេស្ប៉ាញ(28,752នាក់) បារាំង(28,367នាក់) និងប្រទេសប្រេស៊ីល(22,666នាក់)៕
ប្រភព៖ សារព័ត៌មានបរទេស