ពិភពលោកទាំងមូលត្រូវបានរាយការណ៍ថា បានរកឃើញមនុស្សជិត5.4លាននាក់មានផ្ទុកវីរុសCOVID-19 ក្នុងនោះមានជាង343,000នាក់បានបាត់បង់ជីវិត ខណៈតំបន់អាមេរិកខាងត្បូងបានក្លាយជាសម្បុកមេរោគកូរ៉ូណាធំ និងថ្មីមួយ គួរឱ្យព្រួយបារម្ភ។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក មានអ្នកជំងឺCOVID-19 សរុប ឡើងដល់5,396,970នាក់ និងអ្នកស្លាប់មានចំនួន343,582នាក់ ក្នុងនោះអ្នកជំងឺ និងអ្នកស្លាប់ដែលទើបត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ មានចំនួន101,508នាក់ និង4,262នាក់។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់2,326,175នាក់។
ទ្វីបអាមេរិកមានអ្នកជំងឺCOVID-19សរុប2,456,635នាក់ ក្នុងនោះអាមេរិកខាងជើងមាន1,851,746នាក់ អាមេរិកខាងត្បូងមាន604,889នាក់ ចំណែកទ្វីបអឺរ៉ុបមាន1,885,900នាក់ អាស៊ីមាន936,333នាក់ និងអាហ្វ្រិកមាន109,470នាក់។
ក្នុងពិភពលោក មានប្រទេសចំនួន12ដែលមានអ្នកជំងឺច្រើនជាង100,000នាក់ រួមមាន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី អ៊ីរ៉ង់ ឥណ្ឌា និងប្រទេសប៉េរូ។
ប្រទេសដែលមានអ្នកស្លាប់លើសពី20,000នាក់ មានចំនួន6ប្រទេស រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី អេស្ប៉ាញ បារាំង និងប្រេស៊ីល៕
ប្រភព៖ សារព័ត៌មានបរទេស