ចំនួនអ្នកស្លាប់បានកើនដល់ជិត334,000នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 ជិត5.2លាននាក់នៅទូទាំងសកលលោក។
យោងតាមស្ថិតិរបស់ Worldometer ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាសរុប 5,187,046នាក់ និងអ្នកស្លាប់333,987នាក់ ក្នុងនោះមានអ្នកជំងឺថ្មី111,043នាក់ និងអ្នកស្លាប់ថ្មី4,875នាក់ដែលត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។
ទ្វីបដែលមានអ្នកជំងឺ COVID-19 ច្រើនជាងគេគឺទ្វីបអាមេរិក ដោយមានអ្នកជំងឺសរុប2,342,459នាក់ ក្នុងនោះអាមេរិកខាងជើងមាន1,794,669នាក់ អាមេរិកខាងត្បូងមាន547,790នាក់ ខណៈដែលអឺរ៉ុបមាន1,848,322នាក់ អាស៊ីមាន887,218នាក់ និងអាហ្វ្រិកមាន101,683នាក់។
ប្រទេសចំនួន3ដែលមានអ្នកជំងឺ COVID-19 ច្រើនជាង300,000នាក់ រួមមានសហរដ្ឋអាមេរិក រុស្ស៊ី និងប្រេស៊ីល។ ចំណែកប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាច្រើនជាង30,000នាក់ ក៏មានចំនួន3ប្រទេស គឺសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីតាលី។
នៅអាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរី គឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ ដោយមានអ្នកជំងឺសរុប 29.812 នាក់ និងអ្នកស្លាប់23នាក់៕
ប្រភព៖ សារព័ត៌មានបរទេស