ពិភពលោកទាំងមូលត្រូវបានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ជាង5លាននាក់ ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះ កើនដល់ជាង329,000នាក់។
ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក បានរកឃើញអ្នកជំងឺCOVID-19 ចំនួន5,076,003នាក់ និងអ្នកស្លាប់សរុប329,112នាក់ ក្នុងនោះ អ្នកជំងឺថ្មីមានចំនួន86,893នាក់ និងអ្នកស្លាប់ថ្មីមានចំនួន4,667នាក់ ខណៈអ្នកដែលបានជាពីជំងឺមានចំនួន1,902,554នាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
ទ្វីបអាមេរិកមានអ្នកជំងឺCOVID-19 សរុប2,281,740នាក់ ក្នុងនោះអាមេរិកខាងជើងមាន1,761,652នាក់ អាមេរិកខាងត្បូងមាន520,088នាក់ ខណៈទ្វីបអឺរ៉ុបមាន1,830,667នាក់ អាស៊ីមាន863,440នាក់ និងអាហ្វ្រិកមាន96,990នាក់។
សហរដ្ឋអាមេរិកបានរកឃើញអ្នកជំងឺថ្មី18,789នាក់ និងអ្នកស្លាប់ថ្មីមាន1,369នាក់ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកជំងឺសរុបកើនដល់1,589,372នាក់ និងអ្នកស្លាប់សរុបឡើងដល់94,902នាក់។
ប្រទេសរុស្ស៊ីបានរកឃើញអ្នកជំងឺសរុប308,705នាក់ ក្នុងនោះមានអ្នកស្លាប់2,972នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ប្រទេសរុស្ស៊ីបានរកឃើញអ្នកជឺងឺ8,764នាក់។
អេស្ប៉ាញបានរាយការណ៍ថា បានរកឃើញអ្នកជំងឺថ្មី721នាក់ និងអ្នកស្លាប់ថ្មី110នាក់ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ ធ្វើឱ្យតួលេខអ្នកជំងឺCOVID-19សរុបក្នុងប្រទេសនេះ ឡើងដល់279,524នាក់ និងអ្នកស្លាប់27,888នាក់៕
ប្រភព៖ សារព័ត៌មានបរទេស