ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមបង្ហាញពីវិធីកម្ចាត់មុនមុខខ្មៅ និងមុនអង្កាមនៅលើច្រមុះដោយវិធីងាយៗ ព្រោះឡារ៉ែនជឿថា អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ជួបបញ្ហានេះ នៅតាមចំណុចផ្សេងនៅលើស្បែកមុខមកខ្លះៗហើយមិនខាន ជាពិសេសលើច្រមុះផ្ទាល់តែម្ដង។
ឧបករណ៍ដែលត្រូវត្រៀម៖
- កន្សែងស្អាតត្រាំក្នុងទឹកក្ដៅឧណ្ហៗ
- អំបិលហ្មត់
- ទឹកក្រូចឆ្មារ 1 ចំហៀងផ្លែ
- ទឹកឃ្មុំ 1 ស្លាបព្រាបាយ
វិធីធ្វើ៖
- ចាប់ផ្ដើមយកកន្សែងដែលត្រាំក្នុងទឹកក្ដៅឧណ្ហៗនោះមកដាក់ស្អំនៅលើច្រមុះរយៈ 10 នាទី ដើម្បីឱ្យមុនអង្កាមដែលជាខ្លាញ់នៅក្នុងរន្ធរោមទាំងឡាយបើកមុខ និងកកជាដុំរឹងៗនោះរលាយក្លាយជាខ្លាញ់រាវជាមុនដោយកម្តៅក្រណាត់ឧណ្ហៗនោះ។
- នៅពេលខ្លាញ់មុនទាំងនោះផ្ដើមរលាយហើយ ត្រូវលាងសម្អាតចេញម្ដងបន្ដិចៗ ដើម្បីឱ្យរន្ធរោមបិទមុខទៅវីញ។
- យកអំបិល ទឺកក្រូចឆ្មារ ទឹកឃ្មុំ ដែលផ្សំចូលគ្នាជាល្បាយមួយហើយនោះ មកធ្វើម៉ាស្សា និងស្អំដោយបាតដៃថ្នមៗរយៈពេល 10 នាទី។
- បន្ទាប់មកយកកន្សែងក្ដៅឧណ្ហៗ មកជូតចេញដោយថ្នមៗឱ្យស្អាត។
- ហើយលាងមុខនឹងទឹកស្អាតធម្មតា ដើម្បីឱ្យរន្ធរោមបង្រួមខ្លួនតូចវិញ ជាការស្រេចវិធីការ៕