ពិភពលោកត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសCOVID-19 ចំនួនជិត317,000នាក់ ក្នុងចំណោមអ្នកជំងឺជិត4.8លាននាក់។
ប្រទេសនិងដែនដីចំនួន213ក្នុងសកលលោក បានរកឃើញអ្នកជំងឺ COVID-19 សរុបចំនួន4,798,145នាក់ និងអ្នកស្លាប់សរុប316,507នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយមានចំនួន 1,855,089នាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
ទ្វីបអាមេរិកមានអ្នកជំងឺ COVID-19 ច្រើនជាងគេបង្អស់ ក្នុងនោះតំបន់អាមេរិកខាងជើងមានអ្នកជំងឺកូរ៉ូណាសរុប1,683,947នាក់ អាមេរិកខាងត្បូងមាន440,182នាក់ ខណៈអឺរ៉ុបមាន1,780,753នាក់ អាស៊ីមាន798,308នាក់ និងទ្វីបអាហ្វ្រិកមាន86,376នាក់។
បណ្ដាប្រទេសដែលមានអ្នកជំងឺកូរ៉ូណាច្រើនជាង100,000នាក់ មានចំនួន10ប្រទេស រួមមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី អេស្ប៉ាញ អង់គ្លេស ប្រេស៊ីល អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងអ៊ីរ៉ង់៕
ប្រភព៖ សារព័ត៌មានបរទេស