ពិភពលោកទាំងមូលមានមនុស្សជាង308,000នាក់បានបាត់បង់ជីវិតដោយសារមេរោគកូវីដ-១៩ ក្នុងចំណោមអ្នកជំងឺសរុបជាង4.6លាននាក់។
ប្រទេសនិងដែនដីចំនួន213ក្នុងសកលលោក ត្រូវបានគេរាយការណ៍ថា មានអ្នកជំងឺសរុប4,619,489នាក់ និងអ្នកស្លាប់សរុប308,108នាក់ ក្នុងនោះមានអ្នកជំងឺថ្មី101,273នាក់ និងអ្នកស្លាប់ថ្មី5,142នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួនជាង1.7លាននាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
ប្រទេសដែលជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក នៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកជំងឺកូរ៉ូណាសរុប1,482,524នាក់ និងអ្នកស្លាប់សរុប88,424នាក់ បន្ទាប់ពីបានរកឃើញអ្នកជំងឺថ្មី24,931នាក់ និងអ្នកស្លាប់ថ្មី1,512នាក់នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។
ប្រទេសដែលមានអ្នកជំងឺCOVID-19 លើសពី200,000នាក់ មាន6ប្រទេស រួមមាន សហរដ្ឋអាមេរិក អេស្ប៉ាញ រុស្ស៊ី អង់គ្លេស អ៊ីតាលី និងប្រេស៊ីល៕
ប្រភព៖ សារព័ត៌មានបរទេស