នៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ប្រជាជនជាច្រើនហាក់មានភាពតក់ស្លុត នឿយហត់ ស្មុគស្មាញ ឬព្រួយបារម្ភពីបញ្ហានានាដូចជាបញ្ហាគ្រួសារ ការភ័យខ្លាចចំពោះជំងឺ និងបញ្ហាហិរញ្ញវត្ថុជាដើម។
ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដ៏លំបាកទាំងអស់នេះកម្មវិធីសុខភាពផ្លូវចិត្ត (TPO) នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ បានបង្កើតកម្មវិធីប្រឹក្សាផ្លូវចិត្តមួយតាមរយៈលេខទូស័ព្ទសម្រាប់ប្រជាជនគ្រប់គ្នាដោយឥតគិតថ្លៃ។
អង្គការខាងលើបានបញ្ជាក់ថា ក្នុងអំឡុងពេលមានបញ្ហាដែលមិនធ្លាប់មានពីមុនមក ការគាំទ្រផ្លូវចិត្តដល់ជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍គឺពិតជាចាំបាច់ក្នុងកាលៈទេសៈនេះ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ អង្គការ TPO បានបំពេញសេវាដ៏មានសារៈសំខាន់សម្រាប់សហគមន៍ តាមរយៈការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តជូនដោយឥតគិតថ្លៃ។
អាការៈដែលប្រជាជនអាចនឹងកើតឡើងគឺំមានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ នឿយណាយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍សន្ធប់ ក្រៀមក្រំ មិនរីករាយ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកទ្រាំ មិនថាអ្នកជាមនុស្សធំ ក្មេងជំទង់ ឬជាកុមារក៏ដោយ អាចទូរស័ព្ទមកកាន់លេខ 017 222 372/ 089 666 325/ 097 9111 918 ចាប់ពីម៉ោង8 ព្រឹក ដល់ម៉ោង 10យប់៕