ពិភពលោកទាំងមូលត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ជិត303,000នាក់ដោយសារបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ខណៈដែលមនុស្សជាង4.5លាននាក់បានឆ្លងវីរុសនេះ។
ប្រទេសនិងដែនដីចំនួន212ក្នុងសកលលោក បានរកឃើញអ្នកជំងឺCOVID-19សរុប 4,518,216នាក់ និងអ្នកស្លាប់សរុប302,966នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន94,314នាក់ និងអ្នកស្លាប់ថ្មីមានចំនួន5,301នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួនជិត1.7លាននាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
នៅក្នុងទ្វីបអឺរ៉ុបមានអ្នកជំងឺCOVID-19 សរុប1,718,672នាក់ ខណៈទ្វីបអាមេរិកមាន1,636,843នាក់ អាស៊ីមាន738,920នាក់ និងទ្វីបអាហ្វ្រិកមាន77,002នាក់។
ប្រទេសចំនួន3ដែលមានអ្នកជំងឺកូរ៉ូណាច្រើនជាងគេ នោះគឺសហរដ្ឋអាមេរិកឈរលំដាប់ទីមួយ (អ្នកជំងឺសរុប1,455,866នាក់) អេស្ប៉ាញឈរលំដាប់ទីពីរ(អ្នកជំងឺសរុប272,646នាក់) និងរុស្ស៊ីឈរលំដាប់ទីបី(អ្នកជំងឺសរុប252,245នាក់)៕
ប្រភព៖ សារព័ត៌មានបរទេស