ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា (COVID-19) សរុបជាង4.3លាននាក់ ក្នុងនោះមានអ្នកជំងឺជាង292,000នាក់បានបាត់បង់ជីវិត។
ប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកជំងឺCOVID-19 សរុប4,335,821នាក់ និងអ្នកស្លាប់សរុបមានចំនួន292,301នាក់ ដោយក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មី89,026នាក់ និងអ្នកស្លាប់ថ្មីមាន5,561នាក់។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន1,582,901នាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
ទ្វីបអាមេរិកជាសម្បុកមេរោគធំជាងគេបង្អស់ ក្នុងនោះអាមេរិកខាងជើងមានអ្នកជំងឺសរុប1,543,974នាក់ អាមេរិកខាងត្បូងមាន335,624នាក់ ខណៈទ្វីបអឹរ៉ុបមាន1,675,742នាក់ ទ្វីបអាស៊ីមាន701,532នាក់ និងទ្វីបអាហ្វ្រិកមានអ្នកជំងឺសរុប70,947នាក់។
ប្រទេសដែលមានអ្នកស្លាប់ច្រើនជាង20,000នាក់ មាន5ប្រទេស គឺសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី បារាំង និងអេស្ប៉ាញ។ ចំណែកប្រទេសដែលមានអ្នកជំងឺសរុបលើសពី200,000នាក់ មាន5ប្រទេស គឺសហរដ្ឋអាមេរិក អេស្ប៉ាញ អង់គ្លេស រុស្ស៊ី និងអ៊ីតាលី៕
ប្រភព៖ សារព័ត៌មានបរទេស