នៅក្នុងបន្លែខាត់ណាសម្បូរទៅដោយវីតាមីន A កាល់ស្យូម ផូស្វ័រ និងវីតាមីន C ដែលបន្ថែមនូវប្រសិទ្ធភាពក្នុងការបំប៉នដល់ ភ្នែក ឆ្នឹង និងទប់ទល់ជាមួយជំងឺមហារីក ព្រមទាំងបំបាត់អាការស្រេកទឹកទៀតផង។ សម្រាប់អ្នកដែលមិនសូវចូលចិត្តពិសាទឹកខាត់ណាដែលមានកាកច្រើននោះ ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមនាំមកនូវគន្លឹះក្នុងការធ្វើទឹកខាត់ណាដ៏មានឱជារសឆ្ងាញ់ពិសា និងមានគុណប្រយោជន៍មកចែកជូនប្រិយមិត្តទាំងអស់គ្នាសាកល្បងធ្វើពិសា។
គ្រឿងផ្សំ៖
– ដើមខាត់ណាលាងស្អាត រួចហាន់ជាចំណិតតូចៗ 1 ពែង
– ទឹកឃ្មុំ 2 ស្លាបព្រាបាយ
– ទឹកក្រូចឆ្មារ 1 ស្លាបព្រាបាយ
– អំបិលហ្មត់ 1/4 ស្លាបព្រាកាហ្វេ
– ទឹកបរិសុទ្ធ 1 ពែង
វិធីធ្វើ៖
1.យកដើមខាត់ណាដែលហាន់ជាចំណិតតូចៗហើយនោះមកកិនក្រឡុកជាមួយទឹកបរិសុទ្ធ នៅក្នុងម៉ាស៊ីនក្រឡុក ហើយសម្រិតកាកចេញយកតែទឹក ។
2.រួចយកទឹកខាត់ណានោះ លាយជាមួយទឹកឃ្មុំ អំបិល និងទឹកក្រូចឆ្មារ ហើយពិសាជាមួយទឹកកក ជាការស្រេច៕