បណ្ដាប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ទាំង11ប្រទេស បានរកឃើញអ្នកជំងឺCOVID-19 សរុបយ៉ាងតិច 59.748នាក់ និងអ្នកស្លាប់សរុបយ៉ាងតិច1.910នាក់។
សិង្ហបុរីដែលជាសម្បុកមេរោគកូរ៉ូណាធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរាយការណ៍ថា មានអ្នកជំងឺថ្មីចំនួន451នាក់បន្ថែមទៀត នាំឱ្យតួលេខនៃអ្នកជំងឺសរុបរបស់ប្រទេសនេះឡើងដល់23,822នាក់។ ចំណែកអ្នកស្លាប់សរុបដោយសារវីរុសCOVID-19 នៅសិង្ហបុរីបានកើនដល់21នាក់ ខណៈដែលអ្នកជំងឺបានជាសះស្បើយមានចំនួន2,721នាក់។
កំណើននៃអ្នកជំងឺCOVID-19 ក្នុងប្រទេសជិតពាក់កណ្ដាលនៅអាស៊ីអាគ្នេយ៍ នៅតែបន្តកើនឡើង ខណៈដែលប្រទេសប្រមាណជាជិតពាក់កណ្ដាលផ្សេងទៀតក្នុងតំបន់នេះ រួមមាន កម្ពុជា វៀតណាម ទីម័រខាងកើត និងឡាវ ហាក់កំពុងស្ងប់ស្ងាត់ ដោយមកដល់បច្ចុប្បន្ន មិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19 ដែលត្រូវបានគេរាយការណ៍ជាផ្លូវការនៅឡើយ។
ខាងក្រោមនេះគឺជាតារាងដែលបង្ហាញអំពីតួលេខនៃអ្នកជំងឺ និងអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅតំបន់អាស៊ីអាគ្នេយ៍៖
ប្រភព៖ សារព័ត៌មានបរទេស