សហរដ្ឋអាមេរិកបានរកឃើញអ្នកស្លាប់ថ្មីជិត1,000នាក់ នៅក្នុងរយៈពេល24ម៉ោងកន្លងទៅ ធ្វើឱ្យអ្នកស្លាប់សរុបឡើងដល់ជិត82,000នាក់ នៅក្នុងចំណោមអ្នកជំងឺជិត1.4លាននាក់។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអ្នកជំងឺ COVID-19 សរុប1,384,033នាក់ កើន18,501ករណីក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់នៅប្រទេសនេះក៏បានកើន971នាក់បន្ថែមទៀត នាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់81,703នាក់។ តួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក ជិតស្មើនឹងតួលេខអ្នកជំងឺនៅប្រទេសចិន ដែលបច្ចុប្បន្នមានចំនួន82,918នាក់ ពោលគឺអ្នកជំងឺនៅប្រទេសចិន ច្រើនជាងអ្នកស្លាប់នៅសហរដ្ឋអាមេរិកត្រឹមតែ1,215នាក់ប៉ុណ្ណោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃទី11ឧសភា បានរិះទៅលើបក្សប្រជាធិបតេយ្យទាក់ទងនឹងការពន្យារការបើកទ្វារសេដ្ឋកិច្ចឡើងវិញ ដោយបានចោទបក្សប្រឆាំងថា កំពុងកេងចំណេញផ្នែកនយោបាយ។ លោក Trump ក៏បានជំរុញឱ្យបណ្ដារដ្ឋបន្ធូរបន្ថយបម្រាមគោចរ និងបើកទ្វារសេដ្ឋកិច្ចឡើងវិញកាន់តែឆាប់ កាន់តែល្អ។
ការស្នើរបស់លោក Trump ត្រូវបានធ្វើឡើងខណៈដែលអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានអំពីហានិភ័យនៃការផ្ទុះឆ្លងរាលដាលសាជាថ្មីនៃវីរុសCOVID-19 នៅប្រទេសនេះ និងបានស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបើកទ្វារសេដ្ឋកិច្ចឡើងវិញ៕
ប្រភព៖ សារព័ត៌មានបរទេស